ខែ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗ មាន ២៨ ២៩ ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ មានចន្ទគតិគឺ មិគសិរ ទី ១ បុស្ស ទី ២ មាឃ ទី ៣ ផគ្គុណទី ៤ ចេត្រ ទី ៥ ពិសាខ ទី ៦ ជេស្ឋ ទី ៧ អាសាធ ទី ៨ ស្រាពណ៍ ទី ៩ ភទ្របទ ទី ១០ អស្សុជ ទី ១១ កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ បឋមាសាធក្រោយឈ្មោះ ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ) ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ ។
ឧទាហរណ៍៖ សំពះព្រះខែ ខែរះ ខែលិច ។
?ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ខែប្រតិទិន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖