Posted on Leave a comment

តើពាក្យ «ខ័ឌ្គ» មានន័យដូចម្ដេច ?


ខ័ឌ្គ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ខឌ្គ; ខគ្គ) គ្រឿង​សស្ត្រា​មួយ​ប្រភេទ ផ្លែ​មាន​មុខ​ទាំង​ពីរ​ខាង​ មាន​សណ្ឋាន​ដូច​ផ្លែ​លំពែង ប៉ុន្តែ​ធំ​វែង​ជាង​ផ្លែ​លំពែង ដង​ខ្លី​ច្រើន​ជាង​ដង​លំពែង មាន​ស្រោម​សម្រាប់​ស៊ក​សៀត​ចង្កេះ​បាន​ ដោយ​មាន​ខ្សែ​ចង​ស្រាក់​ភ្ជាប់​នឹង​ស្រោម​នោះ; ខ្មែរ​ហៅ​គ្រឿង​សស្ត្រា​នេះ តាម​សំនៀង​សៀម​ថា ខ័ន (ព្រះ​ខ័ន ឬ ព្រះ​ខាន់) ព្រោះ​សៀម​សរសេរ ខររគ៍ (អ. ថ. ខា៎ន់) ដោយ​បំប្លែង​អំពី​ពាក្យ​សំស្ក្រឹត​ថា ខឌ្គ ។ យើង​ហៅ​ថា ព្រះ​ខ័ន យូរ​ណាស់​ហើយ។
ឧទាហរណ៍៖ ព្រះ​ខ័ន​រាជ្យ មន្ទីរ​ព្រះ​ខ័ន ឬ ហោ​ព្រះ​ខ័ន ។ យើង​សរសេរ​ជា ព្រះ​ខាន់ ក៏​បាន ។ ប៉ុន្តែ​បើ​ពួក​កវី​ខ្មែរ ត្រូវ​ការ​ប្រើ​ក្នុង​ការ​តែង​កាព្យ​ប្រើ​ពាក្យ ខ័ឌ្គ ឬ ព្រះ​ខ័ឌ្គ តាម​សម្ផស្ស​កាព្យ​ដែល​ចាប់​ជួន​គ្នា​ខ្លះ​វិញ ក៏​អាច​ប្រើ​បាន ព្រោះ​យើង​មាន​ពាក្យ ខ័ឌ្គ ក្នុង​វចនានុក្រម​ខ្មែរ​របស់​ប្រទេស​យើង​ហើយ ។ យើង​តែង​កាព្យ​ល្បង​មើល​ថា ព្រហ្មទត្ត​មហា​ក្សត្រិយ៍ ទត​ឃើញ​ព្រះ​ខ័ឌ្គ​នៅ​ដៃ​កុមារ ឈ្មោះ​ទីឃាវុ ដូច​នឹង​ប្រហារ លុះ​ទ្រង់​ជ្រាប​ការណ៍ ទើប​ក្សាន្ត​ព្រះ​ទ័យ ។… (ថ្លែង​ពី​រឿង​ព្រះ​បាទ​ព្រហ្មទត្ត​និង​ទីឃាវុ​កុមារ ក្នុង​ទីឃាវុ​កុមារ​ជាតក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply