ខ្ជាយ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ សន្ដាននឹងរមៀតសម្រាប់ផ្សំធ្វើគ្រឿងសម្ល ។
ស្មៅកម្ពស់ ០,៥-១ ម មានមើមក្នុងដីជាច្រើនដុះជាចង្កោមប៉ុនម្រាមដៃ ក្លិនឈ្ងុយ គេប្រើជាគ្រឿងទេសដើម្បស្លរកកូរជាដើម ឬស្លរនំបញ្ចុក ។ល។ ពូជខ្ជាយមានដើមកំណើតប្រហែលកនុងប្រទេសជ្វា គេនាំចូលជាយូរណាស់មកហើយ។ គេតែងដាំខ្ជាយជិតផ្ទះ ស្ទើរគ្រប់ៗគ្នា ពិសេសនៅស្រុកស្រែ ស្រុកខ្លះគេយកស្លឹកសម្រាប់ស្លរ។ គេដាំក្នុងទ្វីបអាស៊ីក្តៅ។ ប្រទេសខ្លះ គេដាំសម្រាប់ធ្វើឱសថផ្សេងៗ។
ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទស្រុកស្រែចម្ការ ហើយមើមវាត្រូវបានគេយកមកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ជាយ – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Boesenbergia rotunda (L) Mansf. – ឈ្មោះអង់គ្លេស ៖ Finger-roof/Chinese Keys – ឈ្មោះបារាំង ៖ Petits doigts – ប្រភពដើម ៖ទ្វីបអាស៊ី (ប្រហែលនៅក្នុងកោះជ្វាប្រទេសឥណ្ឌូណេស៊ី) – លក្ខណៈរូបសាស្រ្ត ៖ រុក្ខជាតិប្រទាលមានមើមជាចង្កោមប៉ុនម្រាមដៃ មាន កម្ពស់៥០-៨០ស.ម ស្លឹកធំរាវវែងប្រវែង១៥-២៥ស.ម ទទឹង១០-១៥ស.ម មានពណ៌បៃតងចាស់។ ផ្កាជាកញ្ចុំពណ៌ផ្កាឈូកមាន១ ទៅ២ផ្កា និងមានត្របកទំហំប្រមាណ២ស.ម ហើយនៅគែមស្រទាប់ផ្កាមានពណ៌ក្រហម។ – លក្ខណៈជីវសាស្ត្រ ៖ មានក្លិនឈ្ងុយ – លក្ខណៈអេកូឡូស៊ី ៖ ត្រូវបានគេនាំចូលយកមកដាំនៅគ្រប់ទីកន្លែងនៅ កម្ពុជា។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ សម្លម្ជូរគ្រឿង កកូរ ឆា ។ល។ ធ្វើជាឱសថ៖ មើមព្យាបាលជំងឺឈឺពោះ ប្រេះប្រមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស និងធ្លាក់ស (១៥)។
ឧទាហរណ៍៖ (១៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ៥៦
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖