ខ្ជឹង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីមួយប្រភេទ មានសណ្ឋានដូចត្រីឆ្លូញ តែធំជាង មានសម្បុរក្រឡេក្រឡា ។ ក្រឡាដែលបែកនៅស្បែកមនុស្សមានសណ្ឋានដូចត្រីខ្ជឹងក៏ហៅថា ខ្ជឹង ដែរ ។
ឧទាហរណ៍៖ បែកខ្ជឹង (ច្រើននិយាយតែអំពីកូនក្មេងដែលថ្លោស) ។
ព្រឹក្សមួយកម្ពស់ ៥-១០ ម ដុះលើឆ្នែរសមុទ្រ ដែលមានដីខ្សាច់នៃប្រទេសក្តៅ។ គេនិយមដាំខ្ជឹងតាមវិធីនានា នៅភ្នំពេញជាដើម។ ឈើខ្ជឹងជាប់ល្អណាស់ សត្វខ្មូតស៊ីមិនបាន គេប្រើសម្រាប់ធ្វើទូក ធ្វើដងក្តោង និងសង់ផ្ទះ។ គេយកស្លឹកខ្ជឹងស្ពុងឱ្យបាត់ឈឺក្បាល វិលមុខ។ ប្រេងគ្រាប់លាយជាមួយ ប្រេងក្របៅប្រើសម្រាប់ព្យានបាលឃ្លង់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖