Posted on Leave a comment

តើពាក្យ «ខ្នារ» មានន័យដូចម្ដេច ?


ខ្នារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ការ​សូត្រ ការ​អំបោះ​ធ្វើ​ដោយ​ឫស្សី​បិត ឬត្រែង​ដែល​ហៅ​ថា ត្រែង​ខ្នារ​កាំ ជាដើម ។
ឈ្មោះគ្រឿងប្រហារមួយយ៉ាង មានសណ្ឋានដូចស្នាសម្រាប់បាញ់ឯង ។
( ព. បុ. ) ទីដីជាទួលខ្ពស់ព័ទ្ធជុំវិញត្រពាំង ឬ ជាតស្រះ គឺស្រះដែលកើតឯងដោយឥតអ្នកណាជីក, ជួនកាលគេកភូមិ ឬ កវត្តលើទួលនោះគេហៅថា ភូមិខ្នារ, វត្តខ្នារ តាមឈ្មោះដើម ។ ត្រពាំង ឬ ជាតស្រះនោះ ក៏គេហៅតាមឈ្មោះទួលនោះដែរ ។
ឧទាហរណ៍៖ ត្រពាំងខ្នារ; បើគេបញ្ចុះដំរីឲ្យត្រាំទឹក គេហៅ ត្រាំខ្នារ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply