ខ្មាញ់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ ពួកស្មៅជើងបង្កងសម្រាប់ប្រើជ្រលក់យកពណ៌ខ្មៅ បុកលាយជាមួយនឹងខ្មួញ ។
ស្មៅរឹង ដុះត្រង់ឫស្ទើវារ កម្ពស់ ១០-៨០ស.ម មាននៅទ្វីបអាមេរិកក្តៅ នាំចូលប្រទេសដទៃ ឥឡូវដុះឯងៗ លើដីវាលក្នុងប្រទេសក្តៅសកលលោក។ ជារុក្ខជាតិមានប្រយោជន៍មុខ។ ស្លឹកវាសម្រាប់ធ្វើថ្នាំលាបសក់អោយខ្មៅ ឫសាក់។ គ្រូថ្នាំបុរាណប្រើដើមនេះផ្សំ ជាឱសថជាច្រើនព្យាបាលរោគផ្សេងៗដូចជា ជម្ងឺហឺត និងឈឺទងសួតជាដើម។ គេយកស្លឹកបុកឱ្យល្អិត បិទស្នាមមុតដើម្បីឃាត់ឈាម។ ទឹកស្ងោរនៃស្លឹក គេជឿថា អាចធ្វើអោយដុះសក់ឡើងវិញ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចូលធ្លុងគ្នាល្អ។
ឧទាហរណ៍៖ ខ្សែខ្មាញ់ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យរត់ឲ្យប្លែកឡើង។
ឧទាហរណ៍៖ រត់ខ្មាញ់ គឺរត់លឿនហើយញាប់ជើងផង
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖