ខ្វាវ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើភ្នំមួយប្រភេទ ពណ៌លឿងភាវច្រើនប្រើជាក្ដារ ។ ឈ្មោះឈើតូចមួយប្រភេទទៀត ដើមមែកមានបន្លា ផ្លែគេប្រើជ្រលក់សំពត់ឲ្យខ្មៅ ។
ខ្វាវជាព្រឹក្ស កម្ពស់ ៧-១០ ម ដុះក្នុងព្រៃនៃប្រទេសចិនខាងត្បូង ឥណ្ឌា និងឧបទ្វីបឥណ្ឌូចិន កម្ពុជា លាវ វៀតណាម ថៃ ។ ឈើមានពណ៌លឿង តែបើស្ងួតមានពណ៌ក្រម៉ៅ គេប្រើសំរាប់ធ្វើបន្ទះក្តារ ។ គ្រួបុរាណតែងស្ងោរឫសខ្វាវ សំរាប់ព្យាបាលជម្ងឺរាគមួល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖