ខ្វិត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (កបិដ្ឋ គួរសរសេរ ក្វិដ្ឋ) ឈ្មោះឈើមានផ្លែបរិភោគបាន សន្ដាននឹងក្រសាំង ។ ខ្វិតមានពីរប្រភេទ គឺ ខ្វិតធំ មានផ្លែធំៗ ; ខ្វិតតូច ឬ ខ្វិតធម្មតា មានផ្លែតូចៗ ។
កំពស់ ៤-១៥ ម ដុះក្នុងព្រៃនៃប្រទេសឥណ្ឌា គេនាំចូលមកដាំជាដើមឈើមានប្រយោជន៍ក្នុងប្រទេសកម្ពុជា លាវ និង វៀតណាម។ នៅស្រុកខ្មែរ គេប្រើសម្រាប់ចិញ្ចឹមសត្វ ធ្វើល័ក្ខជ្រលក់សូត្រ។ ក្នុងក្បួនថ្នាំបុរាណខ្មែរ បន្លាកិនជាមួយបន្លាដើមដទៃទៀត ខ្លះសម្រាប់ស្ងោរផឹក ដើម្បីឃាត់ឈាមជំងឺស្បូន។ សំបក កាត់តូចៗ លាយជាមួយសំបកដើមរាំង ប្រើសម្រាប់ជាថ្នាំបំពោកលើដំបៅ ដែលសត្វមានពិសខាំ ឬចឹក និងជាថ្នាំក្អួត។
ពន្លាកតូចសម្រាប់ជាងឆ្លាក់ ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យសម្រាប់ចម្រើនពាក្យឱប, ពាក្យកៀវឲ្យប្លែកឡើង ។
ឧទាហរណ៍៖ ឱបខ្វិត គឺឱបជាប់, ជិត, ស្និទ្ធ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖