ខ្សួស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទដើមស្ទើរជាវល្លិ ។
វល្លិម្យ៉ាងវារឡើងដើមជិតខាង ដុះមាត់ព្រៃក្រាស់ ក្នុងឥណ្ឌូចិន។ ពេលខ្លះ គេយកមកដាំក្បែរភូមិ ឬក្នុងក្រុងជាលំអដោយផ្កា ស ដុះជាកញ្ជុំ លើស្លឹកទ្រនាបមានរោមវែងៗ ពណ៌ស្វាយបន្តិចៗ ល្អមើលណាស់។
វល្លិធំ ដុះចិតមាត់ព្រៃក្រាស់ក្នុងប្រទេសអាស៊ីក្តៅ។ ក្មេងៗចូលចិត្តបេះផ្លែខ្សួសវាយអោយបែក្នុងដៃប្រណាំងគនាលេង។ មែកវល្លិខ្សួស គេតែងប្រើសម្រាប់ចងគោទៅនឹងនឹម។ គ្រូខ្មែរប្រើស្លឹក ព្រមទាំងធាង ស្ងោរជាថ្នាំកម្លាំង និងសំអាតឈាមនារីដែលទើបសម្រាល់កូនហើយ។ ជ័ររបស់មែកវល្លិខ្សួស ជាឱសថព្យាបាលជំងឺភ្នែកក្រហម។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖