គ
មានន័យថា ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ជាសិថិល ឃោសៈ សម្រាប់ភាសាខ្មែរ ផ្សំនឹងស្រៈ អ អា អិ អី។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊ិ អ៊ី។ល។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ។ (ស្រៈសំឡេងធំទាំងនេះ មិនបាច់ប្រើត្រីសព្ទ ( ៊) ទេ គ្រាន់តែអានឲ្យមានសំឡេងធំ ផ្សំនឹងព្យញ្ជនៈសំឡេងធំ ឲ្យងាយយល់សំឡេងប៉ុណ្ណោះ)។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើជាដំណាំ ផ្លែមានសរសៃជាប៉ុយសំឡីសម្រាប់ច្រកញាត់ខ្នើយ កែប ពូក ជាដើម : ព្រះសម្ពុទ្ធទ្រង់បញ្ញត្តហាម មិនឲ្យភិក្ខុសាមណេរ ប្រើប្រាស់ពូកញាត់សំឡីគ ទ្រង់អនុញ្ញាតឲ្យប្រើពូកញាត់ស្មៅ ញាត់ជក់ដូងជាដើមបាន ឯកែប ខ្នើយឲ្យញាត់សំឡីគបាន។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឥតសំដី ។
ឧទាហរណ៍៖ មនុស្សគ។
បើលោហជាតិវិញថា ឥតសូរ ។
ឧទាហរណ៍៖ ប្រាក់គ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖