គណ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ពួក; ក្រុម; បន; ហ្វូង។ មេគណគឺមេពួក មេក្រុម; នៅកម្ពុជរដ្ឋក្នុងសម័យសព្វថ្ងៃនេះ ប្រើជាសមណស័ក្តិរបស់បព្វជិតដែលមានព្រះរាជក្រមឲ្យតាំងជាអធិបតីលើពួកបព្វជិតក្នុងខែត្រក្រៅ; ត្រូវសម្ដេចព្រះសង្ឃនាយក ឬសម្ដេចព្រះសង្ឃរាជតាមគណៈ តាំងជាឋានានុក្រម ទីព្រះគ្រូសិន, តមកសម្ដេចព្រះប្រមុខរដ្ឋទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន តាំងជាទីព្រះរាជាគណៈ សម្រាប់សមណស័ក្តិទីមេគណ តាមការសូមនៃអភិបាលខេត្ត (ម. ព. អនុគណ ទៀតផង)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖