Posted on Leave a comment

តើពាក្យ «គន្ធ» មានន័យដូចម្ដេច ?


គន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ក្លិន; គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គ័ន-ធៈ, ដូចជា គន្ធជាត (គ័ន-ធៈ-ជាត ) ក្លិន; គ្រឿងក្រអូប ។ គន្ធពាណិជ ឬ គន្ធវាណិជ (គ័ន-ធៈ-ពានិច, —វានិច ) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ ឬ ប្រេងក្រអូបផ្សេងៗ ។ គន្ធពិដោរ (គ័ន-ធៈ— ឬ គន់-ធៈ— ) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ (ម. ព. ពិដោរ ផង) ។ គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply