Posted on Leave a comment

តើពាក្យ «គន្ធមាទន៍ ឬ គន្ធមាទនៈ» មានន័យដូចម្ដេច ?


គន្ធមាទន៍ ឬ គន្ធមាទនៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គន្ធ-សទ្ទូ. + មទ-ធា. + យុ-ប. ។ វិ. អត្តនិ សញ្ញាតគន្ធព្វានំ គន្ធេហិ កេ មទយតិ មោទយតីតិ វា. គន្ធមាទនោ ភ្នំដែលធ្វើឱ្យសត្វលោកទាំងឡាយកើតសេចក្តីត្រេចអររីករាយ ដោយក្លិនដ៏ក្រអូបដែលកើតឡើងក្នុងខ្លួន ឈ្មោះថា គន្ធមាទន៍ ។ ឧ. គន្ធមាទនកេលាសចិត្តកូដសុទស្សនាកាឡកូដា ឥតិ អស្សឥមេ កូដា គន្ធមាទន៍នេះជាភ្នំកំពូលមួយក្នុងចំណោមភ្នំកំពូលទាំង ៥ ដែលស្ថិតនៅជាជួរលើភ្នំហិមាល័យនោះ គឺភ្នំគន្ធមាទន៍, ភ្នំកៃលាស, ភ្នំចិត្តកូដ, ភ្នំសុទស្សនៈ និងភ្នំកាឡកូដ ។ ខ្មែរយើងហៅថា ភ្នំគន្ធមាទន៍ ។ ឧ. គន្ធមាទនសេសោវ សុគន្ធវិភូសិតោ ភ្នំដ៏សេសឈ្មោះគន្ធមានទ៍ហ្នឹងឯង ដែលអប់ដោយក្លិនដ៏ក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply