គម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំ ១ យ៉ាង មានសណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬ ស្នូលសណ្ដែកស្បាត់ស្ករខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ
ឧទាហរណ៍៖ នំគម ។
បណ្ដូល-កឈើក្នុងពួកត្នោត, ដូង, ស្លា, ជ្រែ; ប្រើធ្វើជាបន្លែ, អន្លក់ មានរសពីសា ប្រើជួសសាឡាត់បាន ។
ឧទាហរណ៍៖ គមត្នោត, គមដូង, គមស្លា, គមស្លាត្រឱន ។ ល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានខ្នងពកកំពូកស្រដៀងនឹងបូកគោ។
ឧទាហរណ៍៖ មនុស្សគម ខ្នងគម គមគាក់ គមនិងគាក់ (ម. ព. គាក់ ផង)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖