Posted on Leave a comment

តើពាក្យ «គម្ពីរ» មានន័យដូចម្ដេច ?


គម្ពីរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយមកពី បា. គម្ភីរ “ជ្រៅ” ) សាស្ត្រា, ច្បាប់, ធម្មវិន័យ ដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ
ឧទាហរណ៍៖ សាស្ត្រា​មួយ​គម្ពីរ។

              (បា.) (ក្លាយមកពី បា. គម្ពីរ ជ្រៅ) សាស្រ្តា, ច្បាប់, ធម្មវិន័យដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ : សាស្រ្តាមួយគម្ពីរ ។ បន្ទាប់ពីការសង្គាយនាជាច្រើនលើក ច្រើនសារមក ក៏កើតមាននូវគម្ពីរខាងព្រះពុទ្ធសាសនាជាច្រើន ដូចជាគម្ពីរព្រះត្រៃបិដក, គម្ពីរអដ្ឋកថា, គម្ពីរអនុដីកា, និងគម្ពីរយោជនា ។ គម្ពីរទាំងអស់នេះ សុទ្ធតែមានប្រយោជន៍សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវចង់ដឹងការពិត ។ ដូច្នេះ យើងសូមធ្វើការបែងចែកទៅតាមលំនាំដើមខ្លះ ៗ ដូចតទៅ ៖ គម្ពីរព្រះបិដក មាន ៣ ផ្នែក គឺផ្នែកខាងព្រះវិនយបិដក មានគម្ពីរចំនួន ១៣ ក្បាល, ផ្នែកខាងព្រះសុត្តន្តបិដក មានគម្ពីរចំនួន ៦៤ ក្បាល, ផ្នែកខាងព្រះអភិធម្មបិដក មានគម្ពីរចំនួន ៣៣ ក្បាល ។ ព្រះវិនយបិដកចែកចេញទៅទៀត មានចំនួន ៥ គម្ពីរគឺ ៖ ១- អាទិកម្ម ឬមហាវិភង្គ សម្តែងអំពីទោសធ្ងន់ ៗ ២- បាចិត្តិយៈ ឬមហាវិភង្គ សម្តែងអំពីទោស ៗ ៣- មហាវគ្គ វគ្គធំ ឬមហាខន្ធកៈ ៤- ចុល្លវគ្គ វគ្គតូច ឬចុល្លខន្ធកៈ ៥- បរិវារៈ បទរាយរង ឬបទបកិណ្ណកៈ ។ ផ្នែកខាងព្រះសុត្តន្តបិដកចែកចេញទៅយ៉ាងសង្ខេប មានចំនួន ៥ គម្ពីរ គឺ ៖ ១- ទីឃនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីវែង ២- មជ្ឈិមនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីមធ្យម ៣- សំយុត្តនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីទាក់ទងនឹងទេវតា ។ ៤- អង្គុត្តរនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬ សេចក្តីបន្ថែមចំណែកនីមួយ ៗ ។ ៥- ខុទ្ទកនិកាយ ព្រះសូត្រដែលមានរឿងរ៉ាវ ឬសេចក្តីខ្លី ៗ ។ ឯផ្នែកខាងព្រះអភិធម្មបិដកទាំងអស់មានចំនួន ៧ គម្ពីរ គឺ ៖ ១- ធម្មសង្គណី ការចាត់របៀបធម៌ ២- វិភង្គ ការបែងចែកធម៌ ៣- កថាវត្ថុ ចំណុចនៃធម៌ ៤- បុគ្គលប្បញ្ញាត្តិ ការបញ្ញត្តិនូវធម៌ ៥- ធាតុកថា ការវែកញែកធាតុ ៦- យមកៈ ធម៌ជាគូ ៗ នឹងគ្នា ៧- បដ្ឋាន ធម៌ជាបច្ច័យដល់គ្នានិងគ្នា ។ (ម.ព. ធម្មខន្ធផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply