គម្រប់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យគ្រប់, បង្គ្រប់, បំពេញឲ្យគ្រប់ ។
ឧទាហរណ៍៖ មាន ៣ ហើយត្រូវថែម ២ មកទៀតគម្រប់ជា ៥ ។ ច្រើនប្រើ បង្គ្រប់ ជាង។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលជាទីបង្គ្រប់ចំនួន ។
ឧទាហរណ៍៖ គម្រប់ ២, គម្រប់ ៣, គម្រប់ ៤ គឺ ទី២,ទី៣, ទី៤, ប៉ុន្តែកុំប្រើ គម្រប់១ ព្រោះមួយជាបូរណសំខ្យាទោលឯកឯង, ត្រូវប្រើជា ទី១ ឬ ជាបឋម, ជាប្រថម, ជាដំបូង ( ធ្លាប់សរសេរ គំរប់ ប៉ុន្តែត្រូវប្រើ គម្រប់ វិញ មានន័យទៀងទាត់តាមលក្ខណៈវេយ្យាករណ៍ខ្មែរ ) ។
?ថ្នាក់ពាក្យជា បុរណសំខ្យា

👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖