គាថា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) កម្រងវាចាដែលមានរបៀបកំណត់ ដោយខ្យល់អក្សរមាន ឆន្ទ គណៈ ឃ្លា ល្បះ (ពាក្យកាព្យបាលី) ។
(សំ.),(បា.) មាស ប្រាក់ជាដើម ដែលចារបញ្ចុះគាថាយ័ន្ត សម្រាប់ដាក់ខ្សែចង្កេះ ខ្សែ-ក ខ្សែដៃ តាមទម្លាប់មនុស្សដែលធ្លាប់រាប់អាន; ពាក្យនេះ ច្រើនហៅក្លាយមកថា កថា ឬកាថា (គួរប្រើ គាថាវិញ)។
កម្រងពាក្យកាព្យដែលមានន័យបរិបូណ៌ ហើយត្រូវមានឈប់ដកដង្ហើម ឬបន្ទន់សំឡេងនៅខ្យល់ខាងចុង ។
(សំ. បា.) < គេ-ធា. + ថ-ប. + អា-ឥ ។ វិ. គិយតិ កថិយតីតិ > គាថា សទ្ទជាតិដែលបុគ្គលពោល ឈ្មោះថា គាថា ។ កម្រងវាចាដែលមានរបៀបកំណត់ដោយខ្យល់អក្សរមាន ឆន្ទ គណៈ ឃ្លា ល្បះ (ពាក្យកាព្យបាលី) ឧ. បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ គម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ ។ នេះហៅថា គាថា ដែលមានសេចក្តីប្រែជាភាសាខ្មែរថា បុរសគប្បីធ្វើនូវបុណ្យ គប្បីធ្វើបុណ្យនោះឱ្យបានញឹកញាប់ គប្បីធ្វើនូវសេចក្តីពេញចិត្តក្នុងបុណ្យនោះ ព្រោះថា ការសន្សំនូវបុណ្យ គឺជាហេតុនាំមកនូវសេចក្តីសុខ ។ (ន.) មាស, ប្រាក់ជាដើម ដែលចារបញ្ចុះគាថាយ័ន្ត សម្រាប់ដាក់ខ្សែចង្កេះ, ខ្សែ-ក ខ្សែដៃ, តាមទម្លាប់មនុស្សដែលធ្លាប់រាប់អាន; ពាក្យនេះ ច្រើនហៅក្លាយមកថា កថា ឬ កាថា (គួរប្រើ គាថាវិញ) ។ គាថាមានន័យ ២ យ៉ាងគឺ (១) បជ្ជៈ គាថា; (២) វចីភេទ បញ្ចេញពាក្យពោល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖