Posted on Leave a comment

តើពាក្យ «គាថាពាន់» មានន័យដូចម្ដេច ?


គាថាពាន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គាថាបាលីចំនួនមួយពាន់ ក្នុងមហាវេស្សន្ដរជាតក ( មហាជាតក៍ ) ដែលលោកអ្នកប្រាជ្ញខ្មែរបានដកស្រង់ពីក្នុងគម្ពីរសុត្តន្ដបិដក ខុទ្ទកនិកាយ ចារជាគម្ពីរស្លឹករឹត ( គាថាបាលីសុទ្ធ ) សម្រាប់ទេសនាអានបាលីសុទ្ធប្រើការអានជាបទសរភញ្ញខ្លីៗ តាមសង្កាត់បាទនៃគាថា ត្រាតែចប់ទាំង ១៣ កណ្ឌ ។
ឧទាហរណ៍៖ និមន្តលោកទេសគាថាពាន់ឲ្យចប់ទាំង ២ ខ្សែ; គេនិមន្តលោកទេសគាថាពាន់ជាជំនួសមហាជាតក៍សម្រាយ ( ប្រែរយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply