គាម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ.) (គ្រាម) < គស-ធា + ម-ប ។ លុប ស ទីឃៈ អ ជា អា ។ វិ. គសន្តិ ឯត្ថាតិ > គាមោ កន្លែងជាទីបរិភោគនៃជន ឈ្មោះថា គាម ។ ម៉្យាងទៀត < គេ-ធា. + ម-ប. ។ វិ. គាយន្តិ ឯត្ថាតិ > គាមោ កន្លែងជាទីពោលនៃជនឈ្មោះថា គាម ។ ម៉្យាងទៀត < គម-ធា. + ណ-ប., លុប ណ ទីឃៈ អ ជា អា ។ វិ. ជនា គច្ឆន្តិ ឯត្ថាតិ > គាមោ ស្រុកជាទីដែលមានអ្នកដំណើរទៅមក ឈ្មោះថា គាម ។ ម៉្យាងទៀត < គោ-សទ្ទុ. + អម-ធា +អ-ប., លុប ឱ ទីឃៈ អ ជា អា ។ វិ. គាវោ អមន្តិ កីណន្តិ ឯត្ថាតិ > គាមោ កន្លែងជាទីទិញគោ ឈ្មោះថា គាម ។ ម៉្យាងទៀត < គស-ធា. + ម-ប., លុប ស ទីឃៈ អ ជា អា ។ វិ. កាមគុណេហិ គសន្តិ ឯត្ថាតិ > គាមោ កន្លែងដែលជាទីបរិភោគកាមគុណនៃជនឈ្មោះថា គាម ។ ម៉្យាងទៀត < គម-ធា. + ណ-ប., លុប ណ ទីឃៈ អ ជា អា ។ វិ. តេន តេន វត្ថុនា អត្ថិកេហិ គន្តព្វោតិ > គាមោ កន្លែងជាទីដែលបុគ្គលគួរទៅ ព្រោះត្រូវការដោយវត្ថុផ្សេង ៗ ឈ្មោះថា គាម ។ ឧ. ន ឧបជ្ឈាយំ អនាបុច្ឆា គាមោ បវិសិតព្វោ ភិក្ខុមិនគួរចូលទៅកាន់ស្រុក ដោយមិនបានលាឧបជ្ឈាយ៍ឡើយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖