Posted on Leave a comment

តើពាក្យ «គិរី» មានន័យដូចម្ដេច ?


គិរី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. គិរិ ) ភ្នំ ។

                     (សំ.; បា.) (គិរិ) < គិរ-ធា. + ឥ-ប. ។ វិ. ឱសធាយោ គិរតិ បសវតីតិ > គិរិ ភ្នំដែលបង្ហូរចេញនូវឱសថជាដើម ឈ្មោះថា គិរី (ភ្នំ) ។ ពាក្យថាគិរី (ភ្នំ) មានច្រើនបទដូចជា ៖ ១- បព្វត (បព្វ “បរណេ” + ត) ភ្នំ ។ វិ. បព្វតិ បូរតីតិ > បព្វតោ ភ្នំដែលពេញ ២- គិរិ (គិរ “និគ្គិរណេ” + ឥ) ភ្នំ ។ វិ. ឱសធាទយោ គិរតិ បសវតីតិ > គិរិ ភ្នំ ដែលបង្ហូរចេញនូវឱសថជាដើម ឈ្មោះថា គិរី (ភ្នំ) ។ រាជគហំ បរិវារេត្វា ឋិតោ គិរី ភ្នំដែលតាំងនៅពទ្ធជុំវិញក្រុងរាជគ្រឹះ ៣- សេលៈ (សិលា + ណ) ភ្នំ ។ វិ. សិលានំ រាសិ > សេលោ គំនរដុំថ្ម ។ វិ. សេលតិ គច្ឆតីតិ > សេលោ ភ្នំដែលប្រព្រឹត្តទៅ ។ ៤- អទ្ទិ (អទ្ទ “គតិម្ហិ” + ឥ) ភ្នំ ។ វិ. អទ្ទតិ គច្ឆតីតិ > អទ្ទិ ភ្នំដែលប្រព្រឹត្តទៅ ។ វិ. អទ្ទតិ ហឹសតីតិ > អទ្ទិ ភ្នំដែលបៀតបៀន ។ ៥- នគ (ន+គមុ “គតិម្ហិ” + ក្វិ) ភ្នំ ។ វិ. ន គច្ឆតីតិ > នគោ ភ្នំដែលមិនឃា្លតទៅ ។ ៦- អចល (ន + ចល “ចលនេ” + អ) ភ្នំ ។ វិ. ន ចលតីតិ > អចលោ ភ្នំដែលមិនញាប់ញ័រ ។ ៧- សិលុច្ចយ (សិលា + ឧច្ចយ) ភ្នំ ។ វិ. សិលានមុច្ចយោ ឧម្ពោធោ ថូបោ វា សិលុច្ចយោ ភ្នំដែលមានថ្មខ្ពស់ ឬ មានថ្មតាំងឡើងជាកំពូល ។ ៨- សិខរី (សិខរ + ឦ) ភ្នំ វិ. សិខរយោគា > សិខរី ភ្នំឈ្មោះថា សិខរី ព្រោះមានកំពូល ។ ៩- ភូធរ (ភូ-សុទ្ទុ. + ធរ “ធារណេ” + អ) ភ្នំ ។ វិ. ភុំ ភូមឹ ធរតីតិ > ភូធរោ ភ្នំដែលទ្រទ្រង់ភូមិ ឬប្រទេសទុក ។ វិ. ភុយា ធរីយតីតិ វា > ភូធរោ ឬភ្នំដែលផែនដីទ្រទ្រង់ទុក ។ នៅមានពាក្យជាច្រើនទៀតដែលប្រែថាភ្នំដែរ ដូចជា អហារិយ, គោត្ត …. ។ល។ សរុបសេចក្តីជាធម៌អាថ៌មកវិញថា គិរី ឬភ្នំគឺជាលំនៅឋានមួយ ជាទីសប្បាយរបស់អ្នកបួសដែលស្រឡាញ់ការស្ងប់ស្ងាត់ចង់បំបាត់នូវកិលេស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply