គឺ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) រង្វាស់សម្រាប់វាស់ឧស បណ្ដោយ ១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ ១ ម៉ែត្រ ។
ឧទាហរណ៍៖ ឧស ១ គឺ ។
ឧស ១ គឺ ។
ឧទាហរណ៍៖ ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់, សឹងមានឪពុកខ្ញុំជាគឺ ។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់និយាយខៃពាក្យ ខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នា ដើម្បីឲ្យច្បាស់។
ឧទាហរណ៍៖ សម្រានគឺដេក មិនចាំគឺភ្លេច មិនល្អគឺអាក្រក់ មិនចេះគឺល្ងង់។
ប្រាប់ដំណើរសម្រេចអំពើរបស់អ្នកធ្វើ មានសេចក្ដីថាដែល ។
ឧទាហរណ៍៖ ការនុ៎ះគឺខ្ញុំធ្វើ ( =ការនុ៎ះដែលខ្ញុំធ្វើ ) ។
សម្រាប់និយាយសរុប, ប្រមូលអ្វីៗដែលរួបរួម រាយឈ្មោះឲ្យឃើញតាមចំនួន ។
ឧទាហរណ៍៖ ឥរិយាបថមាន ៤ យ៉ាងគឺ ដើរ, ឈរ, អង្គុយ, ដេក; បើមិនប្រើពាក្យថា គឺ នឹងប្រើសរសេរគ្រឿងសំគាល់ ( : ) នេះជាជំនួសក៏បាន, ដូច្នេះ ឥរិយាបថមាន ៤ : ដើរ, ឈរ, អង្គុយ, ដេក, មានសេចក្ដីដូចគ្នានឹងពាក្យ គឺ ដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖