Posted on Leave a comment

តើពាក្យ «គូគ្រីវ» មានន័យដូចម្ដេច ?


គូគ្រីវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅក្នុងប្រទេសកម្ពុជា ដើម្បីយកមើមធ្វើជាជ្រក់។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ គូគ្រីវ – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium schoenoprasum – ឈ្មោះអង់គ្លេស ៖ Chives – ឈ្មោះបារាំង ៖ Ciboulette – ប្រភពដើម ៖ ចិន (២០) – លក្ខណៈរូបសាស្រ្ត ៖ មិនទាន់មានព័ត៌មាន – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័ត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះតាមតំបន់ត្រជាក់បង្គួរ និងតំបន់ក្តៅសើម។ នៅ កម្ពុជាឃើញមានការដាំដុះខ្លះដែរ។ ផ្ទះជាលក្ខណៈគ្រួសារ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ធ្វើជ្រក់ហូបជាមួយសាច់អាំង បបរស និងគ្រឿងក្លែម។
ឧទាហរណ៍៖ (២០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply