គោក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលទីទៃពីមានទឹក គឺដែលគ្មានទឹក ។
ឧទាហរណ៍៖ ទីគោក, ម្ហូបគោក, សម្លគោក, ឆាគោក, ឡើងទៅលើគោក ។
ទួលកណ្ដាលវាល ឬ កណ្ដាលវាលស្រែ សព្វថ្ងៃនេះគេធ្វើជាភូមិលំនៅ ក៏មានដោយច្រើន ។
ឈ្មោះតំបន់ទួលខ្ពស់មួយ ក្នុងសង្កាត់លេខ ២ ក្រុងភ្នំពេញ ឋិតនៅខាងលិចមណ្ឌលកីឡាក្រុង ជាទីគោកដែលទឹកមិនលិចក្នុងរដូវវស្សា។ ដោយហេតុទួលនោះជាទីគោកខ្ពស់ទឹកមិនលិចដូច្នោះ ទើបគេហៅ ទួលគោក ។ តមកហៅក្លាយថា ទួលគក មកពីសរសេរជាអក្សរបារាំងថា Kork ។ សព្វថ្ងៃរាជការក្រុងរៀបចំតំបន់នេះទៅជាភូមិមួយដ៏ស្អាតល្អសមរម្យតាមសម័យនិយម ។
ឧទាហរណ៍៖ ទួលគោកជាតំបន់ថ្មីមួយក្នុងព្រះរាជធានីភ្នំពេញ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទីទៃពីមានទឹក គឺដែលគ្មានទឹក ។
ឧទាហរណ៍៖ ទីគោក ម្ហូបគោក សម្លគោក ឆាគោក ឡើងទៅលើគោក។
ទួលកណ្ដាលវាល ឬ កណ្ដាលវាលស្រែ សព្វថ្ងៃនេះគេធ្វើជាភូមិលំនៅ ក៏មានដោយច្រើន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖