Posted on Leave a comment

តើពាក្យ «គោព្រៃ» មានន័យដូចម្ដេច ?


គោព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោ​ដែល​មាន​ពូជ​កើត​ក្នុង​ព្រៃ រស់​នៅ​ក្នុង​ព្រៃ (មាន​តែ​ក្នុង​ខែត្រ​កំពង់ធំ) ជា​គោ​មាន​មាឌ​ធំ​ៗ ស្នែង​មាន​រំពត់​រមួល សម្បុរ​ខ្លួន​ខ្មៅ​រលើប មាន​ពពាល​ស​ត្រង់​ក​ជើង​ទាំង ៤ (ហៅ​ថា ចាំង​ជើង) –ក្នុង​សម័យ​បុរាណ​ព្រេងនាយ គេ​ទាក់​យក​កូន​ឈ្មោល​ស្ទាវ​ៗ​មក​ផ្សាំង លុះ​វា​ធំ​ឡើង គេ​ទុក​វា​ជា បា​ក្រោល កូន​កាត់​ពី​បា​នោះ បើ​ឈ្មោល​មាន​មាឌ​ធំ​ៗ ស្រដៀង​នឹង​បា​វា មាន​រំពត់​ស្នែង​ដូច​បា​វា​ដែរ, គេ​ហៅ​ថា គោ​ខ្មែរ  កូន​គោ​ខ្មែរ​នេះ គេ​ហៅគោ​ល្បាយ លុះ​ត​ពូជ​រៀង​ចុះ​មក​គេ​ក៏​នៅ​តែ​ហៅ​គោ​ទាំង​នោះ​ថា​ គោ​ខ្មែរ​ៗ ជាប់​រហូត​មក គោ​ពូជ​ផ្សេង​អំពី​ពូជ​គោ​ខ្មែរ​នោះ ដោយ​ហេតុ​គេ​នាំ​យក​ពី​ប្រទេស​សៀម​មក ហៅ​ថា គោ​សៀម ប៉ុន្ដែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ឈ្មោះ​ទាំង​នោះ​ក៏​រលុប​បាត់​អស់​ទៅ​ហើយ នៅ​មាន​តែ​ពាក្យ​ថា គោ​ៗ ប៉ុណ្ណោះ​ឯង។ បា​គោ​ព្រៃ​នោះ​បើ​វា​រោទ៍​រំពង ដែល​ហៅ​ថា សូរ​មួយ​យោ​បំ​គោ​ឧសភ ឮ​ទៅ​ដល់​ទី​ណា មេ​គោ​ទាំងឡាយ​ក្នុង​ទី​នោះ លុះ​សម្រាល​កូន​មក​ កូន​នោះ​ក៏​កាត់​បាន​មក​បា​ឧសភ​នោះ​ដែរ។ ក្នុង​រជ្ជកាល​ព្រេង​នាយ ត្រូវ ឧកញ៉ា​ពហុលទេព (ចៅហ្វាយ​ត្រួតត្រា​ខាង​គោ) ហូត​យក​គោ​កូន​កាត់ ក្នុង​មួយ​ក្រោល ត្រូវ​ហូត​យក​មួយ​មក​បញ្ចូល​ជា គោ​ព្រះ​រាជ​ទ្រព្យ ហៅ​ថា ហូត​ភ្នែក​បា ម្ចាស់​ក្រោល​ត្រូវ​តែ​យល់​ព្រម​ឲ្យ​ដក​ហូត ព្រោះ​ជា​ការ​ចាំបាច់​តាម​មាត្រា​ច្បាប់ ក្រម​ពហុល​ទេព..។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply