Posted on Leave a comment

តើពាក្យ «គោម» មានន័យដូចម្ដេច ?


គោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែប ច្រើនយ៉ាង រូបរាងសណ្ឋានផ្សេងគ្នា, សម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ; សម្រាប់ព្យួរ ហៅថា គោមព្យួរ . . . ។
ក្រឡាបួនជ្រុង ឬ ក្រឡាមានសណ្ឋានផ្សេងៗ ដែលមាននៅសំពត់ ឬ នៅខ្លួនសត្វមានពស់ថ្លាន់ជាដើម ឬ ក្រឡាឥដ្ឋពណ៌ជាដើម ។
ឧទាហរណ៍៖ គោមហូល, គោមពស់ថ្លាន់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈ្មោះចានមួយយ៉ាងរាងក្រឡូម ធំជាង ចានសម្ល ។
ឧទាហរណ៍៖ ចានគោម, សម្លមួយគោម ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឃរបទីប ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply