Posted on Leave a comment

តើពាក្យ «គោមូត្រ» មានន័យដូចម្ដេច ?


គោមូត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (គោមុត្ត “ទឹក​នោម​គោ”) ឈ្មោះ​គ្រឿង​វណ្ណយុត្តិ​មួយ​យ៉ាង មាន​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹក​នោម​គោ (៚) សម្រាប់​ប្រើ​សរសេរ ដាក់​ត្រង់​កន្លែង​បញ្ចប់​សេចក្ដី ដែល​ចប់​អស់​ហើយ​ត្រឹម​ប៉ុណ្ណោះ ច្រើន​ប្រើ​ក្នុង​ទី​ចប់​ស្រេច​នៃ​កាព្យ។ គ្រឿង​វណ្ណយុត្តិ​នេះ អ្នក​លង្កា​ទ្វីប ប្រើ​ដាក់​ត្រង់​ទី​ចប់​នៃ​គាថា​បាលី​មួយ​ៗ សម្គាល់​ជា​ខ្យល់​សំឡេង​រន​រន្ថាន់​ដូច​កង្កាញ់​រលក តាម​ទំនង​បទ​ សរភញ្ញ ម្យ៉ាង​ដែល​ហៅ​ថា តរង្គៈ ; ប្រហែល​ជា​ពួក​បុព្វ​បុរស​របស់​យើង​ពី​ដើម​ប្រើ​បែប​នេះ​តាម​លង្កា​ទ្វីប សម្រាប់​ដាក់​ចំពោះ​តែ​ត្រង់​កន្លែង​បញ្ចប់​ពាក្យ​កាព្យ​ឃ្លោង ជា​គ្រឿង​សម្គាល់​សំឡេង​រន​ទេ​ដឹង ? លុះ​យូរ​ៗ​ត​មក ទោះ​បី​ពាក្យ​រាយ ក៏​ប្រើ​វណ្ណយុត្តិ​នេះ​ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply