Posted on Leave a comment

តើពាក្យ «គោល» មានន័យដូចម្ដេច ?


គោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. គោល ឬ គោលក “ដុំ, ដុំមូល, មណ្ឌល; កូនគ្លី…”) ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដីដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសំគាល់ឲ្យដឹងព្រំប្រទល់ជាដើម
ឧទាហរណ៍៖ បោះគោល, គោលវត្ត, គោលចម្ការ, គោលខេត្ត, គោលព្រំប្រទល់ដែន ។

                 ដុំមូលថ្លុំ ដូចយ៉ាងបាល់ទាត់ជាដើម ។

                រូបពាក្យ, រូបសេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី
ឧទាហរណ៍៖ គោលពាក្យ, គោលសេចក្ដី, និយាយឲ្យមានគោល ។ វាយកូនគោល (ម. ព. កូនគោល; ម . ព. គុលិកា និង គុលី ផង) ។

                 ដើមឈើមានកម្ពស់ ១០ ទៅ ២០ម ដុះក្នុងព្រៃស្រោង និងព្រៃល្បោះ នៃប្រទេសអាស៊ីផ្នែកក្តៅ។ គេច្រើនដាំដើមគោលធ្វើម្លប់ក្នុងចំការដើមតែ និងកាហ្វេ។ ដើមតូចៗ គេកាប់ធ្វើបង្គោលរបង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply