Posted on Leave a comment

តើពាក្យ «គោលោត» មានន័យដូចម្ដេច ?


គោលោត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆោត; ឡើង​បញ្ជោរ ។ ព. ទ. បុ. ថា : អន្ទិត​គោ​លោត ឲ្យ​ស្រី​បញ្ឆោត​អស់​ពោត​មួយ​ចម្ការ ។ មាន​អត្ថន័យ​ថា មាន​អន្ទិត​ម្នាក់​ទើប​នឹង​សឹក​ពី​បួស​ភិក្ខុ, មាន​ស្រី​ម្នាក់ វា​និយាយ​បញ្ជោរ​ឲ្យ​លក់​ពោត​ឲ្យ​វា វា​កាច់​ពោត​អស់​មួយ​ចម្ការ ឥត​បាន​ថ្លៃ . . .។
?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា ឆោត; ឡើង​បញ្ជោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply