គ្រលីងគ្រលោង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ប្រវែង ៣០. ៥ស.ម ៖ ពេលពេញវ័យ៖ មាឌមធ្យម ក្បាលពណ៌សព្រលែត មានចំកំក និងចំពុះពណ៌ខ្មៅ ពោះស។ មិនទាន់ពេញវ័យ៖ គ្មានចំកំកទេ ក្បាលនិងទ្រូងពណ៌ស្រគាំ។ សំឡេង៖ ឮខ្លាំងហើយស្រួយ ជីវ-ជីវ-ជីវ ឬជីវកាលៀង។ ទីជម្រក៖ តំបន់វាលលំហ និងព្រៃរបោះ ព្រៃគុម្ពោត ទីប្រជុំជន ទីក្រុង។ របាយ៖ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែសីហា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖