គ្រាស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. គ្រាស, គ្រាហ= គ្រាះ; បា. គាហ ” ដំណើរចាប់, កិរិយាចាប់, កាន់”) ដំណើរដែលរាហូចាប់ ឬ បាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ(ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថា ស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ) ។
ឧទាហរណ៍៖ ថ្ងៃមានគ្រាស ឬ ថ្ងៃមានគ្រាះ។ ច្រើននិយាយថា ចន្ទ្រគ្រាស ឬ ចន្ទ្រគ្រាះ, សូរ្យគ្រាស ឬ សូរ្យគ្រាះ (ម. ព. ទាំង ២ នោះ)។ មនុស្សគ្រាសកន្លង ឬ គ្រាះកន្លង គឺមនុស្សដែលល្មេញល្មើពីកំណើត ដោយហេតុកាលដែលមនុស្សនោះ នៅក្នុងផ្ទៃម្ដាយ ហើយជួនក្នុងឆ្នាំនោះ មានគ្រាសនៅថ្ងៃណាមួយ ឬក៏ កាលដែលមនុស្សនោះសម្រាលមកជួនលើថ្ងៃមានគ្រាស, អ្នកទាំងពួងច្រើនយល់ថា ល្មេញល្មើព្រោះគ្រាសកន្លង; បើមនុស្សដែលកាលនៅក្នុងផ្ទៃ ឬ កាលសម្រាលមិនប្រទះលើគ្រាសដូច្នោះទេ, ទោះបីល្មេញល្មើពីកំណើតដូច្នោះក្ដី, អ្នកទាំងពួងហៅមនុស្សនោះថា មនុស្សល្មេញល្មើ ។ ទំនៀមខ្មែរពីបុរាណ សឹងនៅមានជាប់មកដល់សព្វថ្ងៃនេះ ខ្លះថា ស្ដ្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានគ្រាស ត្រូវឲ្យយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបទេសថា ឲ្យគ្រាសកន្លងអកកំបោរចុះ កុំឲ្យកន្លងកូនក្នុងឧទរ; បើមានគ្រឿងផ្ទះថ្មីដែលនៅមិនទាន់បានសង់ ឬ ដែលកំពុងសង់នៅមិនទាន់ហើយ, កាលបើមានគ្រាស, ត្រូវឲ្យយកស្បូវភ្លាំងមកចងនឹងបង្គោល ឬ ដាក់លើគ្រឿងផ្ទះ ឬ ក៏ចងនឹងមេដំបូលផ្ទះថ្មីនោះ កុំឲ្យគ្រាសកន្លង ដោយយល់តាមរឿងរ៉ាវពីព្រេងនាយថា រាហូអសុរិន្ទ ខ្លាចស្បូវភ្លាំងណាស់ ( ម. ព. រាហូ, រាហូអសុរិន្ទ ផង) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានដំណើររាយបន្តគ្នា, ដែលដើរច្រវាត់បន្តគ្នា ។
ឧទាហរណ៍៖ ដើរគ្រាសគ្នា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (131)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)