Posted on Leave a comment

តើពាក្យ «គ្រុឌ» មានន័យដូចម្ដេច ?


គ្រុឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. គរុឌ ឬ គរូឌ; បា. គរុឡ “គ្រុឌ, សត្វសសេះ” ) ឈ្មោះសត្វបក្សីមានក្នុងរឿងបុរាណ ថាជាជំនិះនៃព្រះវិស្ណុ( ព្រះនារាយណ៍ ) , ជាគូសត្រូវនឹងនាគ ។
ឧទាហរណ៍៖ គ្រានោះមានគ្រុឌ ១ ធំ ឆាបឆក់នាគយកទៅ ។ ក្នុងកម្ពុជរដ្ឋតាំងពីក្នុងសម័យមហានគរ, នគរវត្ត រៀងមកដល់សព្វថ្ងៃនេះ, ពួកជាងច្រើនធ្វើរូបគ្រុឌ ប្រើជាគ្រឿងរចនាមួយយ៉ាងរបស់ប្រាសាទ, វិហារ ឬ គេហដ្ឋានរបស់ឥស្សរជនខ្លះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply