គ្រើល ម្រ័ក្សណ៍
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមគ្រើល (ដើមរស់) ឬម្រ័ក្សណ៍ (ដើមកាប់ហើយ) ជាព្រឹក្សធំកម្ពស់ ២៥-៣០ ម ដុះក្នុងព្រៃស្រោង នៃឧបទ្វីបឥណ្ឌូចិន។ មែក និងដើម មានជ័រ ម្យ៉ាង ដែលគេអាចយកចេញដោយកាត់នឹងកាំបិត ឬដុត។ ជ័រ ឬម្រ័ក្សណ៍នេះសម្រាប់លាបវត្ថុផ្សេងៗ ដូចជាកញ្ជើ ល្អី ។ល។ ដើម្បីធ្វើមិន ឱ្យជ្រាបទឹក។ ឈើជាប់ល្អ មានតម្លៃ គេប្រើធ្វើសសរផ្ទះ និងតុ ទូ ល្អប្រណិត។ សំបកគ្រើល សម្រាប់ធ្វើថ្នាំទប់ ឬឃាត់មិនឱ្យរាគជាដើម។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖