គ្រៀវ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វះកាត់ត្រង់គល់ទងយកអណ្ឌៈ (ពង) ចេញ ។
ឧទាហរណ៍៖ គ្រៀវគោ គ្រៀវក្របី គ្រៀវជ្រូក (ចំពោះតែឈ្មោល)។
វះកាត់យកស្បូនចេញមិនឲ្យមានកូន : គ្រៀវជ្រូក (ញី) ។ វះកាត់យកចេញនូវសាច់ដុំតូចជាប្រភពនៃតម្រេកក្នុងកាម : គ្រៀវមាន់ (ឈ្មោល)។ វាយ ដំ ឬ កាត់សំបកជុំវិញដើម សកយកចេញឲ្យអស់មិនឲ្យរស់តទៅទៀត ។
ឧទាហរណ៍៖ គ្រៀវដើមក្រសាំង គ្រៀវដើមគគីរ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្ដិច, កាច់ត្រួយ ឬខ្នែងថ្នាំ ដើម្បីឲ្យស្លឹកបានរីកធំក្រាស់ល្អ ហើយខ្លាំង មិនល្វីង ។
ឧទាហរណ៍៖ គ្រៀវថ្នាំ។
កាច់កន្ទុយផ្លែម្នាស់ ដែលនៅមិនទាន់ចាស់ ដើម្បីឲ្យផ្លែម្នាស់បានថ្លោសល្អ; ចួនកាល គេកាច់កន្ទុយផ្លែចេញហើយគេរោយក្បុងមានជាតិប្រៃឡមៗ ដាក់ត្រង់កន្លែងដែលកាច់កន្ទុយនោះចេញ ដើម្បីឲ្យផ្លែម្នាស់ថ្លោសផង ឲ្យផ្លែនោះមានរសផ្អែមឈ្ងុយផង
ឧទាហរណ៍៖ គ្រៀវម្នាស់ ។ ប្រើជា គុ. ក៏មាន មាន់គ្រៀវ ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖