Posted on Leave a comment

តើពាក្យ «គ្រោះមហន្តរាយ» មានន័យដូចម្ដេច ?


គ្រោះមហន្តរាយ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការផ្លាស់ប្តូរធ្ងន់ធ្ងរនៃដំណើរការជាធម្មតារបស់សហគមន៍ ឬសង្គមមួយ ដោយសារទទួលរងព្រឹត្តិការណ៍រូបវន្តប្រកបដោយគ្រោះថ្នាក់ ដែលមាន អន្តរកម្មជាមួយលក្ខខណ្ឌសង្គមដែលងាយរងគ្រោះ ហើយនាំទៅរកឥទ្ធិ ពលអវិជ្ជមានដ៏ធំធេងមួយលើមនុស្ស សម្ភារ សេដ្ឋកិច្ច ឬបរិស្ថាន ដែលកត្តាទាំងនេះ តម្រូវឱ្យមានវិធានការឆ្លើយតបជាបន្ទាន់ ដើម្បីបំពេញ តម្រូវការសំខាន់ៗរបស់មនុស្សហើយទាមទារឱ្យមានការគាំទ្របន្ថែមពីខាងក្រៅស្តារស្ថានភាពនេះឡើងវិញ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការរំខានធ្ងន់ធ្ងរ នៃដំណើរការរបស់សហគមន៍ ឬសង្គម ដែលធ្វើឱ្យមានការបាត់បង់ និងប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស សម្ភារៈ សេដ្ឋកិច្ច ឬបរិស្ថាន ហើយកម្រិតនៃការប៉ះពាល់ហួសពីលទ្ធភាពរបស់សហគមន៍ ឬសង្គមដែលទទួលរងការប៉ះពាល់ក្នុងការប្រើប្រាស់លៃលកដោះស្រាយដោយធនធានខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply