ឃរាវាសធម៌
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.;បា.) (ឃរាវាសធម្ម) <ឃរ + អាវាស + ធម្ម ។ វិ.ឃរំ អាវសតីតិ > ឃរាវាសោ ជនអ្នកនៅគ្រប់គ្រងផ្ទះ ឈ្មោះថា ឃរាវាស, ឃរាវាសស្ស ធម្មោ > ឃរាវាសធម្មោ ធម៌ ឬច្បាប់របស់គ្រហស្ថអ្នកនៅគ្រប់គ្រងផ្ទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងអាឡវកសូត្រ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ ៣០ បានសម្តែងថា ឃរាវាស ធម៌មាន ៤ប្រការគឺ៖ ១- សច្ចៈ សេចក្តីពិតត្រង់ដល់គ្នានឹងគ្នាគឺត្រង់តាមផ្លូវ កាយ វាចា និងផ្លូវចិត្ត ឥតមានវៀចវេរក្បត់នឹងគ្នាឡើយ។ ២- ទមៈ អប់រំទូន្មានចិត្តឱ្យទន់ភ្លន់ មិនហិង្សា គឺចេះគ្រប់គ្រងចិត្ត ហ្វឹកហាត់ដុតខាត់សម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។ ៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ គឺមានចិត្តធ្ងន់មិនឆាប់ច្រឡោតខឹង ព្រមទាំងចេះទ្រាំនឹងសេចក្តីលំបាក។ ៤- ចាគៈ លះបង់ គឺមានទឹកចិត្តហ៊ានលះបង់ទ្រព្យសម្បត្តិឱ្យអ្នកដទៃដែលគួរឱ្យ លះបង់សេចក្តីសុខសាន្តផ្ទាល់ខ្លួន ឱ្យដល់គ្នាទៅវិញទៅមក ដូចជាការជួយរក្សាគ្នានៅពេលឈឺថ្កាត់ជាដើម រហូតមានទឹកចិត្តជួយដល់ញាតិមិត្តទាំងសងខាង។ គ្រហស្ថទាំងឡាយ ដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែង ទែងតែមានភរិយាបុត្រធីតា ដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន។ សមាជិកទាំងនោះរមែងមានអត្តចរិតផ្សេងៗគ្នា បើទោះជាអ្នកនោះមានឈាមជ័រតែមួយក៏ដោយ។ ដូចនេះទើបព្រះសម្មាសម្ពុទ្ធសម្តែងនូវឃរាវាសធម៌ សម្រាប់ឱ្យគ្រហស្ថទាំងអស់បដិបត្តិរួមគ្នា ត្រូវមានធម៌ ៤ប្រការនេះ ទើបបាននូវសេចក្តីសុខសាន្ត ជាការបាននូវបញ្ញាឆ្លាតវាងវៃផង បាននូវទ្រព្យសម្បត្តិផង និងបាននូវមិត្តសម្លាញ់ផង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)