ឃាតកៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឃាតក) អ្នកធ្វើឃាត, អ្នកសម្លាប់ ។
(បា.) (ឃាតក) < ហន-ធា.+ ណ្វុ-ប. (ផ្លាស់ ហន ជា ឃាត, ណ្វុ ជា អក)។ វិ. ហនតីតិ > ឃាតកោ ជនអ្នកធ្វើឃាត, អ្នកសម្លាប់។ សព្វថ្ងៃយើងហៅអ្នកណាម្នាក់ថាជាឃាតកៈ ទាល់តែអ្នកនោះជាអ្នកសម្លាប់មនុស្ស តាមពិតក្នុងព្រះពុទ្ធសាសនា ឱ្យតែបុគ្គលណាប្រពឹ្រត្តនូវបាណាតិបាត គឺសម្លាប់សត្វ មិនថាសត្វអ្វីនោះទេ ហៅថាឃាតកៈទាំងអស់។ ដូចក្នុងសារត្ថទីបនី ដីកាព្រះវិន័យពោលថា ឃាតកោ ច ហោតីតិ បាណឃាតកោ ហោតិ បាណាតិបាតកម្មុនា វ ពទ្ធោ ហោតីតិ អត្ថោ។ ពាក្យថាជា ជាឃាតកៈ គឺជាអ្នកសម្លាប់សត្វ អធិប្បាយថា ជាអ្នកជាប់ដោយបាណាតិបាតកម្ម។ ក្នុងពុទ្ធវិន័យ ព្រះអង់ទ្រង់ហាមសាវ័ករបស់ព្រះអង្គមិនឱ្យធ្វើឃាតកៈ គឺមិនឱ្យជាអ្នកសម្លាប់សត្វគ្រប់ប្រភេទទាំងអស់។ បើភិក្ខុសម្លាប់មនុស្ស សូម្បីតែញ៉ាំងគភ៌ឱ្យធ្លាក់ចុះ ត្រូវអាបត្តិបារាជិក, ភិក្ខុ សម្លាប់អមនុស្ស (យក្ស ប្រេត ទេវតា ជាដើម) ត្រូវអាបត្តិបារាជិក, ភិក្ខុ សម្លាប់សត្វតិរច្ឆាន (មាន់ ទា ឆ្កែ ជ្រូក ឬសូម្បីស្រមោច សង្អារជាដើម) ត្រូវអាបត្តិបាចិត្តិយ។ ចំពោះសាមណេរការសម្លាប់សត្វគ្រប់ប្រភេទត្រូវទោស ដូចគ្នាគឺ នាសនង្គៈ ។ ចំពោះគ្រហស្ថការសម្លាប់សត្វគ្រប់ប្រភេទ រមែងជាបាណាតិបាតទាំងអស់ គឺដាច់សីលក្នុងសិក្ខាបទទី ១។ ចំពោះមនុស្សទាំងអស់ រាល់ការសម្លាប់ណាំដែលចូលជាបាណាតិបាត បើសត្វដែលស្លាប់នោះ ជាមាតាបិតា ឬជាព្រះអរហន្ត ក៏ចូលជាអនន្តរិយកម្ម។ ថ្វីត្បិតការសម្លាប់ទាំងអស់ជាបាណានិបាតដូចគ្នាក៏ពិតមែន តែមិនមែនមានន័យថា មានទោស ស្មើគ្នានោះទេ។ ក្នុងការវិច្ឆ័យទោសនៃបាណាតិបាត ត្រូវផ្អែកទៅលើលក្ខណៈ ៤យ៉ាងគឺ៖ ១- គុណធម៌ : បើសម្លាប់មនុស្សដែលមានគុណធម៌ច្រើន មានទោសធ្ងន់ មានគុណធម៌តិច មានទោសស្រាល; ២- សត្វដែលត្រូវសម្លាប់ : សត្វដែលមានរាងកាយធំ មានទោសច្រើន បើសត្វមានរាងកាយតូច មានទោសស្រាល; ៣- បយោគ គឺសេចក្តីព្យាយាម : បើមានព្យាយាមខ្លាំង មានទោសច្រើន បើមានព្យាយាមតិច មានទោសស្រាល; ៤- កិលេស : បើអ្នកសម្លាប់កិលេសខ្លាំង (ខឹងខ្លាំងជាដើម) មានទោសធ្ងន់ បើអ្នកសម្លាប់មានកិលេសតិច (មិនចង់សម្លាប់ ជាដើម) មានទោសស្រាល។ ការសម្លាប់ដែលចាត់ថា បាណាតិបាតទៅបាន ត្រូវប្រកបដោយអង្គ ៥ គឺ៖ ១- បាណោ សត្វនោះកំពុងមានជីវិត; ២- បាណសញ្ញិតា អ្នកសម្លាប់ដឹងថា សត្វនោះមានជីវិត; ៣- វធកចិត្តំ មានចិត្តចង់សម្លាប់; ៤- ឧបក្កមោ ព្យាយាមនឹងសម្លាប់; ៥- តេន មរណំ សត្វស្លាប់ដោយសេចក្តីព្យយាមនោះ។ លុះត្រាតែប្រកាសដោយអង្គទាំង៥ នេះ ទើបចាត់ជាបាណាតិបាត បើខ្វះអង្គណាមួយ មិនចាត់ជាបាណាតិបាតទេ។ (បច្ចុប្បន្ននេះ យើងទម្លាប់អានពាក្យ ឃាតក នេះថា ឃាៈ-តៈ-ក ខ្ញុំយល់ថាបើយើងទម្លាប់អានយ៉ាងនេះទៅហើយ គួរតែ សរសេរ ឃាតករយ៉ាងនេះវិញ ព្រោះមានអត្ថន័យដូចគ្នា គឺមកពី ឃាត-សទ្ទូ. + ករិ-ធា. + អ-ប. ។ វិ. ឃាតំ ករោតីតិ > ឃាតករោ ជនអ្នកធ្វើនូវការសម្លាប់ គឺអ្នកសម្លាប់ ។ បើយយើង សរសេរ ឃាតកៈ ឃាតក ត្រូវអានថា ឃា-តៈ-កៈ ឬ ឃា-តក់ តាមលំនាំ ដែលយើងមានរួចមកហើយ ដូចជា កុហក កុសល ផល ។ល។)
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)