ឃុំ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំងរក្សាមិនឲ្យទៅណាតាមអំពើចិត្ត។
ឧទាហរណ៍៖ ឃុំមនុស្សទោសក្នុងគុក ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដែលឃុំ ។
ឧទាហរណ៍៖ នៅក្នុងឃុំមិនទាន់រួចនៅឡើយ ។
នាទីក្នុងអំណាចមេឃុំមួយ គឺប្រជុំភូមិច្រើន ឬ តិចតាមបញ្ញត្តិរាជការរដ្ឋបាល ។
ឧទាហរណ៍៖ មន្ត្រីឃុំ, មេឃុំ, ប្រាក់សម្រាប់ឃុំ ។ ឥឡូវនេះប្រើជា សង្កាត់; មេឃុំហៅថា ចៅសង្កាត់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅក្តៅឧណ្ហៗ ។
ឧទាហរណ៍៖ ទឹកឃុំ (គ្រាមភាសា និយាយតាមទម្លាប់ដោយភូមិស្រុកខ្លះ ) ។
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលឃុំដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖