ឃ្លោក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិឡើងទ្រើងជាដំណាំស្រុកមានផ្លែជាបន្លែ; មាន ២ យ៉ាងគឺ មួយយ៉ាង មានផ្លែបែបថូទឹក ហៅថា ឃ្លោកសាយដៀវ; មួយយ៉ាងទៀត មានផ្លែវែងៗ ហៅថា ឃ្លោកវែង ឬ ហៅត្រឹមតែ ឃ្លោកៗ ប៉ុណ្ណោះ ។
គេដាំនៅគ្រប់ប្រទេសក្តៅក្នុងសកលលោក។ ជាបន្លែសម្រាប់ប្រើធ្វើម្ហូបច្រើនមុខ។ ផ្លែទុំដែលគេហាលស្ងួត អាចប្រើជំនួសត្រឡោកដួសទឹកបាន។ គ្រាប់គេច្រើនប្រើធ្វើជាថ្នាំព្រូន។ ពេទ្យសត្វ តែងប្រើប្រេងនៃគ្រាប់ សម្រាប់រំងាប់រោគផ្សេងៗ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖