ងារ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខការ ទីតំណែងរាជការតាមបណ្ដាស័ក្ដិ តាមក្រសួង បណ្ដាស័ក្ដិ យសស័ក្ដិ ឋានន្តរ ។
ឧទាហរណ៍៖ លោកហ្នឹងមានងារជាអ្វី ? មានងារជាហ្លួងពិភក្តិអក្សរ ។
ភាគដីល្មមកម្លាំងបុរសធ្វើមួយពេលហើយការ ។
ឧទាហរណ៍៖ ដីមួយងារ, ភ្ជួរស្រែមួយព្រឹកបានពីរងារ ។
ការដែលចែកដោយមុខ, ដោយឡែក ក៏ហៅថា ងារ ដែរ ។
ឧទាហរណ៍៖ ធ្វើការតាមមុខងារ, ធ្វើការកាន់មុខងារ, ធ្វើការកាន់ងារ, ភ្ជួរកាន់ងារ ។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យការ
ឧទាហរណ៍៖ ការងារ គឺកិច្ចការដែលត្រូវធ្វើដោយមុខ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖