Posted on Leave a comment

តើពាក្យ «ចក្កធម៌» មានន័យដូចម្ដេច ?


ចក្កធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.;សំ.) (ចក្កធម្ម) < ចក្ក + ធម្ម ។ វិ. ចក្កំ វិយ ធម្មោ > ចក្កធម្មោ ធម៌ដូជាកង់នាំឱ្យវិលទៅកាន់សេចក្តីចម្រើន ដូចកង់រថនាំតួរថ និងអ្នកជិះឱ្យដល់ទីចម្រើនសុខសាន្តដូច្នោះ។ ចក្កធម៌មាន ៤ គឺ៖ ១- បដិរូបទេសវាសៈ នៅក្នុងប្រទេសដ៏សមគួរ; ២- សប្បុរិសូបសំសេវៈ សេពគប់សប្បុរស; ៣- អត្តសម្មាបណិធិ តាំងខ្លួនទុកដោយប្រពៃ; ៤- បុព្វេ កតបុញ្ញតា ភាពជាអ្នកធ្វើបុណ្យទុកមកពីក្នុងកាលមុន។ ក្នុងអដ្ឋកថាពោលថា ការរស់នៅក្នុងប្រទេសដែលបរិបូរទៅដោយពុទ្ធបរិស័ទហៅថា បដិរូបទេសវាសៈ, ការសេពគប់សប្បុរសមានព្រះពុទ្ធជាដើម ហៅថា សប្បុរិសូបសំសេវៈ, ការតាំងខ្លួនទុកដោយប្រពៃក្នុងគុណធម៌ មានសទ្ធាជាដើម ឈ្មោះថា អត្តសម្មាបណីធិ, និងភាពជាអ្នកមានកុសល ដែលសន្សំទុកក្នុងកាលមុន ឈ្មោះថា បុព្វេ ច កតបុញ្ញតា ។ ក្នុងចំណុចចុងក្រោយនេះ ជាហេតុបច្ច័យ និងជាប្រយោជន៍ច្រើន ព្រោះកម្មប៉ុណ្ណោះ ដែលបុគ្គលធ្វើដោយចិត្តណា ដែលសម្បយុត្តដោយញាណណា កុសលចិត្តនោះឯង ក៏រមែងញ៉ាំងបុគ្គលនោះឈ្មោះថាតាំងខ្លួនដោយប្រពៃ ដោយអាការៈយ៉ាងនេះ។ សេចក្តីពិត បុគ្គលប្រកបដោយចក្កធម៌ ៤ នេះ តែងឱ្យបានវត្ថុគ្រប់យ៉ាង ដែលជាទីប្រាថ្នា មានអង្ករ ស្រូវ ទ្រព្យ យស កិត្តិយស និងសេចក្តីសុខជាដើម មានដល់បុគ្គលនោះ។ ចក្កធម៌ នេះកន្លែងខ្លះ ព្រះអង្គហៅថា សម្បត្តិចក្ក គឺមានន័យដូចគ្នា (ម.ព. ចក្ក ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply