ចង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កួចភ្ជាប់គ្នា ព័ន្ធព័ទ្ធមុខគ្នា ធ្វើឲ្យជាចំណង។
ឧទាហរណ៍៖ ចងខ្សែ ចងក្រៀក; ចងខ្សែដៃ ។ ចងកំហឹង ឬ ចងក្រោធ គឺកួចកាន់ផ្ងំកំហឹងទុក មិនស្រាយ មិនរំលត់ ។ ចងគំនុំ គឺចងចិត្តគុំបម្រុងនឹងធ្វើព្យាបាទ ។ ចងចិត្ត គឺតាំងចិត្តកួចកាន់មិនលែង ។ ចងដៃគឺយកអំបោះមង្គលចងដៃបញ្ជាប់ព្រលឹង; យកប្រាក់ ឬទ្រព្យរបស់ណាមួយប្រគល់ឲ្យក្នុងកាលដែលមានអាពាហ៍ពិពាហ៍ ឬក្នុងការមង្គលឯទៀតក៏ហៅ ចងដៃ ដែរ ។ ចងទោស គឺប្រកាន់ទោសមិនលែង ។ ចងពន្ធ ឬ ចងស្ពានមេត្រី គឺផ្សំផ្គុំកូនប្រុសស្រីឲ្យបានគ្នាជាប្ដីប្រពន្ធ ។ ចងពៀរ គឺកពៀរឲ្យមានជាប់ទៅក្នុងអនាគតកាល ឬ ក្នុងជាតិខាងមុខ ។ ចងមេត្រី គឺចងចិត្តរាប់អានគ្នាជាមិត្រសំឡាញ់ទុកជាញាតិជិត ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖