Posted on Leave a comment

តើពាក្យ «ចណ្ឌាល» មានន័យដូចម្ដេច ?


ចណ្ឌាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) មនុស្ស​ពូជ​សូទ្រៈ ពួក​មួយ គឺ​ពួក​មនុស្ស​ត្រកូល​ទាប​ដែល​មាន​ពូជ​ដើម កើត​អំពី​បិតា​ពូជ​សូទ្រៈ មាតា​ពូជ​ព្រាហ្មណ៍ (ក្នុង​សម័យ​បុរាណ​ពី​ព្រេង​នាយ) ។ ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សំដៅ​ចំពោះ​មនុស្ស​ដែល​ដុនដាប​ថោកទាប ហើយ​កាច​ព្រហើន​មិន​ក្រែង​ច្បាប់ ជា​មនុស្ស​ឥត​អៀន​ខ្មាស ដើរ​សាត់​អណ្ដែត​ទៅ​ជ្រក​អាស្រ័យ​នៅ​ដោយ​សារ​អ្ន​ក​ដទៃ ចេញ​ពី​ផ្ទះ​នេះ​ទៅ​នៅ​ផ្ទះ​នោះ ចេញ​ពី​ផ្ទះ​នោះ​ទៅ​នៅ​ផ្ទះ​ឯណោះ ជា​អ្នក​អែប​អប​គ្រាន់​តែ​ចិញ្ចឹម​ជីវិត ប្រព្រឹត្ត​អំពើ​កាច​ច្រឡោង​ខាម​ជានិច្ច ប៉ុន្តែ​មិន​ប្រព្រឹត្ត​ធ្វើ​ចោរ​កម្ម​ទេ ។

                មនុស្សមួយពួក កើតពីបិតាពូជព្រាហ្ម មាតាពូជសូទ្រៈ ដែលគេទុកថា វណ្ណៈទាបថោក (ក្នុង​បុរាណសម័យ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រែក​ចណ្ឌាលគឺ​ស្រែក​ជេរ ឬស្រែក​យំ​ខ្លាំង​ពេញ​សំឡេង​ឥត​ក្រែង​ឥត​ខ្មាស​អ្នក​ណា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply