ចតុប្បារិសុទ្ធិសីល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សីលគឺសេចក្ដីបរិសុទ្ធិ ៤ យ៉ាង (សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា) គឺ ១ បាតិមោក្ខសំវរៈ សង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ គឺមិនប្រព្រឹត្តល្មើសកន្លងពុទ្ធប្បញ្ញត្តិ ប្រព្រឹត្តត្រឹមត្រង់តាមពុទ្ធានុញ្ញាត; ២ ឥន្ទ្រិយសំវរៈ សង្រួមឥន្រ្ទិយទាំង ៦ គឺភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត; ៣ អាជីវបារិសុទ្ធិ ចិញ្ចឹមជីវិតតាមគន្លងនៃសេចក្ដីបរិសុទ្ធិ មានវៀរចាកការប្រចុបប្រចែងគ្រហស្ថជាដើម; ៤ បច្ចយសន្និស្សិត ពិចារណាសិនហើយទើបបរិភោគបច្ច័យ ៤ គឺ ចីវរ បិណ្ឌបាត សេនាសនៈ គិលានភេសជ្ជៈ (ម. ព. ចតុប្បច្ច័យ ផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖