ចត្រង្គ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយមកពី សំ. បា. ថា ចតុរង្គ “មានអង្គបួន”) ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២ សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២ នោះមានកូន ២ ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ មានកូន ២ ហៅថា នាង ទុកជាព្រះអគ្គមហេសី មានកូន ៤ ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព មានកូន ៤ ហៅថា សេះ មានកូន ៤ ហៅថា ទូក មានកូន ១៦ ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ ជាល្បែងសម្រាប់លេងឲ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ។
ឧទាហរណ៍៖ ក្ដារចត្រង្គ កូនចត្រង្គ ក្រឡាចត្រង្គ លេងចត្រង្គ អុកចត្រង្គ(ម. ព. ចតុរង្គ ផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖