ចន្ទាស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាច់ផ្ដៅចំនួន ២០ ដើម ចងជាសំណុំរួចបត់ជាពីរ។
ឧទាហរណ៍៖ ផ្ដៅមួយចន្ទាស ។
(បា. សណ្ឌាស) តម្បៀតធ្វើដោយដែកជាដើមសម្រាប់ចាប់ សម្រាប់ដាក់ផ្អោបត្បៀតគ្នា (ម. ព. សណ្ឌាស ផង) ។ ដែកមានស្រទាប់ទ្រដុំរទេះជាដើម ដើម្បីឲ្យរលាស់ស្រួលក៏ហៅ ចន្ទាស ដែរ
ឧទាហរណ៍៖ ចន្ទាសរថយន្ត (ខ្មែរសម័យបុរាណសរសេរ សណ្ឌាស ជាពាក្យត្រឹមត្រូវ ប៉ុន្តែគេច្រើនរិះគន់ថា និយាយមិនច្បាស់ទៅវិញ) ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសណ្ឌាស ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖