ចប
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយដែកសម្រាប់កាប់ ចូក ជីក ជម្រះដី; ចបមានច្រើនយ៉ាងគឺ ចបកាប់ ផ្លែធំវែងរាងឈរត្រង់បន្តិច ដងវែង សម្រាប់ប្រើការខាងកាប់គាស់ដី ។ ចបចក់ ផ្លែមានទំហំប្រហែល ១០ សង់ទីម៉ែត្រ ប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ ដងខ្លីមានចម្ពាម សម្រាប់ចូកស្មៅតាមរងជួរដំណាំផ្សេងៗ ។ ចបចូក មានសណ្ឋានដូចចបចក់ដែរ ។ ចបជីក ផ្លែតូចរាងវែង បន្តិច ដងវែងសម្រាប់ជីកដី ជីករណ្ដៅជាដើម ។ ចបជម្រះ ផ្លែដូចចបកាប់ តែរាងតូចស្ដើងជាង ជំហរផ្លែរាងខុបទ្រេតមករកដងបន្តិច សម្រាប់ជម្រះស្មៅ ។ ចបប៉ែល (បារ. Pelle) ចបរាងក្រឡូមខ្លះ រាងសំប៉ាតខ្លះ សម្រាប់ចូកខ្សាច់ ចូកបាយអជាដើម មានបែបចេញមកពីបរទេស ច្រើនហៅ ប៉ែល តាមឈ្មោះដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖