Posted on Leave a comment

តើពាក្យ «ចលនាមិនចូលបក្សសម្ព័ន្ធ» មានន័យដូចម្ដេច ?


ចលនាមិនចូលបក្សសម្ព័ន្ព


មានន័យថា និន្នាការនយោបាយនៃប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលប្រកាសថាមិនចូលក្នុងប្លុកនយោបាយណាមួយ។ ចលនានេះត្រូវបានបង្កើតជាផ្លូវការនៅទីក្រុងបែលក្រាដ (Belgrade) នៅឆ្នាំ១៩៦១ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីយូហ្គោស្លាវី Sosip Broz Tito នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ប្រធានាធិបតីអេហ្ស៊ីប Gama lAbdel Nasser ប្រធានាធិបតីហ្កាណា Kwame Nkrumah ប្រធានាធិបតីឥណ្ឌូណេស៊ី Achmed Sukarno និង អធិរាជអេត្យូពី Haile Selassie។ ចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខនៃបណ្តារដ្ឋជាសមាជិកក្នុងការតស៊ូប្រឆាំងចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយបែបថ្មី ការប្រកាន់ពូជសាសន៍និយម និងរាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬអនុត្តរភាពក៏ដូចជាការប្រឆាំងនឹងមហាអំណាច និងប្លុកនយោបាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply