ចឡជើងក្រហមស្លាបឆ្នូតស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៧-២៩ ស.ម។ រដូវមិនបន្តពូជៈ ទាំងញី និងឈ្មោល ផ្នែកខ្នងសម្បុរលឿងប្រផេះ ផ្នែកពោះពណ៌ស ចំពុះក្រហមត្រង់ ជើងក្រហមព្រលែត នៅពេលហើរបង្ហាញស្លាបឆ្លុះពណ៌ស។ នៅរដូវបន្តពូជៈ ផ្នែកខ្នងមានពណ៌ក្រម៉ៅ និងមានឆ្នូតៗខ្មៅពីក្រោមពោះ។ ទីជំរកៈ វាលភក់ឆ្នេរសមុទ្រ វាលភក់រុក្ខជាតិទឹកសាប វាលស្រែ និងទន្លេធំៗ។ របាយៈ វត្តមាននៅរដូវប្រាំង មានគ្រប់ទីកន្លែង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖