ចាក
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បែកគ្នា, ឃ្លាតពីគ្នា ។
ឧទាហរណ៍៖ ចាំដល់ផ្លូវបែកខាងមុខ សឹមយើងចាកគ្នា; តាំងពីខ្ញុំចាកអំពីភូមិកំណើតនេះទៅ ២០ ឆ្នាំហើយ ខ្ញុំទើបនឹងបានមកឃើញស្រុកវិញក្នុងថ្ងៃនេះឯង ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតចសារជាតិមួយប្រភេទ សន្ដាននឹងជ្រែ តែដុះក្នុងទឹក ស្លឹកប្រើប្រក់ផ្ទ ផ្លែខ្ចីប្រើបរិភោគបាន ដូចផ្លែត្នោតខ្ចី ច្រើនមានសម្បូណ៌ នៅក្នុងដែនកម្ពុជាក្រោម។
ឧទាហរណ៍៖ ស្លឹកចាក ផ្លែចាក ។
តាលព្រឹក្ស កម្ពស់ ២-១០ ម ដុះក្នុងទឹកប្រៃសមុទ្រ ឬទឹកដែលមានរសប្រហែលនឹងទឹកសមុទ្រក្នុងព្រៃកោងកាង នៃទ្វីបអាស៊ី និងអូសេអានី។ ស្លឹកគេប្រើសម្រាប់ខ្ចប់រុំនំកាតំ ឬសម្រាប់ប្រក់ផ្ទះ។ ផ្កាគេអាចប្រើដូច ផ្កាត្នោតក៏បានដែរ គឺកៀបចំរាញ់ ធ្វើស្ករ ទឹកខ្មេះ និងស្រាជាដើម។
?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពាក្យប្រាប់ដំណើរចៀសស្រឡះ, វៀរលែងស្រឡះ លែងប្រព្រឹត្ត លែងធ្វើវិញទៀត, ចេញទៅហើយមិនមកវិញទៀត ឬមិនមានបំណងថានឹងបានមកទៀត ។
ឧទាហរណ៍៖ វៀរចាកទុច្ចរិត; ចេញចាកស្រុកកំណើតទៅកាន់បរទេសមិនបម្រុងនឹងវិលមកវិញ ។ គាត់ចេញចាកលោកនេះទៅកាន់បរលោក ២ ឆ្នាំហើយ (គាត់ស្លាប់ ២ ឆ្នាំហើយ) ។ ព. ផ្ទ. ពី, អំពី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖