Posted on Leave a comment

តើពាក្យ «ចាបកន្លង់ក្រហម» មានន័យដូចម្ដេច ?


ចាបកន្លង់ក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១១ ស.ម។ ឈ្មោល: ក្បាល ទ្រូង និងខ្នងពណ៌ក្រហម បន្ទូលក្បាល និងកន្ទុយពណ៌បៃតងជាំ ពោះពណ៌ប្រផេះ ចុងខ្នងពណ៌លឿង ។ ឈ្មោលពេលបន្តពូជ: សំបុរស្រដៀងញីតែបំពង់ក និងទ្រូងពណ៌ក្រហម ។ ញី: ខ្នងពណ៌បៃតងខ្ចីស្រអាប់ ពោះពណ៌លឿងខ្ចីស្រអាប់ ។ ទីជំរក: ព្រៃគ្រប់ប្រភេទទាំងអស់ ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ ជីវសាស្រ្ត: ហើរសំកាំងស៊ីលំអងផ្កា។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈ ដល់សីហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply